យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ក្តៅគគុកនៅរដូវរងាក្នុងរដ្ឋ Iowa
Your browser doesn’t support HTML5
Iowa ជារដ្ឋតូចមួយនៅភាគកណ្តាលឈៀងលិចសហរដ្ឋអាមេរិក នឹងក្លាយជារដ្ឋដំបូងគេនៅក្នុងប្រទេសដែលរៀបចំការប្រកួតប្រជែងជ្រើសតាំងដើម្បីសម្រេចថាតើគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ នឹងប្រឈមប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនៅក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំ២០២០។លោក Kane Farabaugh នៃVOA រាយការណ៍ថា រដ្ឋនេះមិនមានពលរដ្ឋច្រើនឬចម្រុះជាតិសាសន៍ដូចជារដ្ឋផ្សេងៗទៀតទេ ក៏ប៉ុន្តែ ការបោះឆ្នោតបថមនៅរដ្ឋ Iowa ក្នុងខែកុម្ភៈ ដែល នៅទីនោះពួកអ្នកបោះឆ្នោតប្រមូលផ្តុំគ្នាដើម្បីជ្រើសរើសបេក្ខជនដែលពួកគេចូលចិត្តនោះ អាចជំរុញយុទ្ធនាការឃោសនាបោះឆ្នោតនេះជឿនលឿនទៅមុខឬក៏ជាសញ្ញានៃបញ្ហានៅពេលខាងមុខ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕