Hello VOA សំឡេងជំនាន់ថ្មី៖ ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យអ្នកប្រើប្រាស់ទាញប្រយោជន៍ពីអ៊ីនធឺណិតនិងកាត់បន្ថយហានិភ័យ
Your browser doesn’t support HTML5
ស្របពេលដែលការប្រើប្រាស់អ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកមានការកើនឡើង អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន កំពុងត្រូវបានបញ្ជ្រៀបដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានដោយភាពត្រឹមត្រូវ។ កញ្ញា ហួត សាលីនិត មន្ត្រីកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងលោក ម៉ម វិបុល អ្នកសម្របសម្រួលកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យអ្នកប្រើប្រាស់អាចទាញប្រយោជន៍ពីអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យផ្សេងៗ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦ ធ្នូ ២០១៩)