Hello VOA៖ ការការពារសិទ្ធិមនុស្ស តម្រូវឱ្យមានភាពក្លាហានក្នុងការទាមទារសិទ្ធិ
Your browser doesn’t support HTML5
អ្នកដឹកនាំអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចាត់ទុកសារៈសំខាន់នៃសិទ្ធិមនុស្សស្មើនឹងដង្ហើមចេញចូលរបស់មនុស្ស ក្រោយពីកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងដោយសារការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។ អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃច័ន្ទទី៩ខែធ្នូឆ្នាំ២០១៩ថា ដើម្បីការពារសិទ្ធិមនុស្សរបស់ខ្លួន គ្រប់គ្នាត្រូវតែហ៊ាន៖ «យើងទាំងអស់គ្នា ទាំងអង្គការសង្គមស៊ីវិល ទាំងប្រព័ន្ធផ្សព្វផ្សាយ ក៏ទាមទារនូវពលរដ្ឋទាំងអស់ក្នុងការចូលរួមទាំងអស់គ្នា ក្នុងការហ៊ាន ក្នុងការតស៊ូមតិ ក្នុងការហ៊ានក្នុងការតវ៉ាដើម្បីទាមទារនូវសិទ្ធិរបស់ខ្លួន»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ ធ្នូ ២០១៩)