Hello VOA ពិសេស៖ លោក សម រង្ស៊ី សង្ឃឹមថា ស្ថានការណ៍នយោបាយនឹងល្អប្រសើរឆាប់ៗនេះ
Your browser doesn’t support HTML5
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា លោកកំពុងតែស្វែងរកវិធីវិលត្រឡប់ទៅប្រទេសកម្ពុជាម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ និងដោយសារមានសម្ពាធពីសហគមន៍អន្តរជាតិ លោកសម្តែងសុទិដ្ឋិនិយមថា ស្ថានការណ៍មានលក្ខណៈអំណោយផលកាន់តែច្រើនឡើង។ លោក សម រង្ស៊ី បន្ថែមថា ស្ថានការណ៍នយោបាយសព្វថ្ងៃ គឺត្រូវតែមានការចរចារវាងសហភាពអឺរ៉ុប និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីព្រោះបញ្ហាគ្រប់យ៉ាងដែលកើតឡើងនាពេលបច្ចុប្បន្ននេះគឺអាស្រ័យលើឆន្ទៈនយោបាយ មិនមែនលើនីតិវិធីទេ៕ (លោក ម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ១៩ វិច្ឆិកា ២០១៩)