មន្ទីរពិសោធន៍បណ្ដែតទឹកតាមដានពិនិត្យគុណភាពទឹកទន្លេ Potomac
Your browser doesn’t support HTML5
មន្ទីរពិសោធន៍នៅលើនាវាមួយគ្រឿងនៅលើទន្លេ Potomac កំពុងពិនិត្យមើលគុណភាពទឹកទន្លេនេះ ដែលហូរកាត់តាមរដ្ឋធានីវ៉ាស៊ីនតោន និងតំបន់ជុំវិញ។ អង្គការ Potomac Riverkeeper Network ដែលជាអង្គការបរិស្ថានក្នុងស្រុក កំពុងប្រមូលសំណាកទឹកនៅតាមកន្លែងមួយចំនួន ដើម្បីពិនិត្យរកបរិមាណបាក់តេរីដែលបណ្ដាលឲ្យមានការបំពុលទឹក។ គេនឹងប្រើទិន្នន័យនេះដើម្បីជួយសម្អាតកន្លែងបំពុលនានានៅពេលអនាគត និងដើម្បីផ្ដល់ដំណឹងដល់សាធារណជនថានៅពេលណាដែលពួកគេអាចហែលទឹកទន្លេនេះបាន។ អ្នកស្រី Deborah Block នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Alexandria រដ្ឋ Virginia។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕