Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការប្រឈមរបស់ស្រ្តីនៅក្នុងវិស័យសារព័ត៌មាន
Your browser doesn’t support HTML5
អ្នកស្រី ហង្ស សម្ផស្ស ប្រធានគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានថ្លែងថា ស្រ្តីជាអ្នកសារព័ត៌មាននៅតែមានការប្រឈមនៅក្នុងការបំពេញតួនាទីជា អ្នកសារព័ត៌មាន ហើយអាជីពជាអ្នកសារព័ត៌មាននេះទៀតសោធន៍មិនត្រូវបានគេឲ្យតម្លៃដូច ការងារនៅក្នុងវិស័យផ្សេងទៀតទេ។ ដូច្នេះប្រសិនបើស្រ្តីចង់ធ្វើការនៅក្នុងវិស័យនេះ ត្រូវបា្រកដចិត្តថា ខ្លួនពិតជាស្រឡាញ់វិស័យនេះ និងមានបំណងចង់ជួយសង្គមតាមរយៈការរាយការណ៍ព័ត៌មានពិតប្រកបដោយវីជ្ជាជីវៈត្រឹមត្រូវ។ អាជីពជាអ្នកសារព័ត៌មានមិនអាចធ្វើឲ្យស្រ្តីក្លាយជាអ្នកមានបានទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ៧ វិច្ឆិកា ២០១៩)