កម្រងរូបភាព​ VOA៖ ក្រុម​សង្គម​ស៊ីវិលរំលឹកខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

លោកឡៅ ម៉ុង​ហៃ អ្នកវិភាគ​នយោបាយ​ផ្តល់​ប្រវត្តិ​សង្ខេប​អំពីការ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ក្នុង​ថ្ងៃរំឭក​ខួប​នៃ​ការ​ចុះកិច្ចព្រមព្រៀង​នេះ​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA) 

អ្នកចូលរួម​ក្នុងពិធីរំឭក​ខួបទី​២៨ឆ្នាំ​​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

ទាំង​បដាអំពាវនាវ​ឲ្យមានការ​អភិវឌ្ឍន៍​ លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ក្នុង​ថ្ងៃរំឭក​ខួប​ទី២៨​ឆ្នាំ​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

អ្នកចូលរួម​ក្នុងពិធីរំឭក​ខួបទី​២៨ឆ្នាំ​​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

នៅថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០១៩​ លោក​សឹង សុខុម​ តំណាង​កសិករ​រងគ្រោះដោយ​ការ​រំលោភ​ដីធ្លី​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់ការ​ចាប់​ចង​ពលរដ្ឋ​ ដែល​ជា​តំណាង​តវ៉ា​រកដំណោះស្រាយ​ដីធ្លី។ (ហ៊ុល រស្មី​/VOA)

ព្រះសង្ឃចូលរួមពិធី​រំឭក​ខួបលើក​ទី​២៨ឆ្នាំ​នៃការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

អ្នកចូលរួមម្នាក់​កាន់​បណ្ឌប្រកាសអំពីកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសក្នុង​ថ្ងៃរំឭក​ខួប​ទី២៨​ឆ្នាំ​នៃ​ការ​ចុះកិច្ចព្រមព្រៀងនេះ​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

អ្នកវិភាគ​នយោបាយ​វ័យ​ក្មេង​កញ្ញា​លី ស្រីស្រស់​ និយាយ​ពី​សុពលភាព​របស់កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសក្នុង​ថ្ងៃរំឭក​ខួប​ទី២៨​ឆ្នាំ​នៃ​ការ​ចុះកិច្ចព្រមព្រៀងនេះ​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

លោក​ Michael Newbill អនុប្រធាន​បេសកកម្មការទូតនៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ចូលរួម​ពិធីរំឭក​ខួបទី​២៨ឆ្នាំ​​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

នៅថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០១៩​ លោក​មឿន តុលា​ ​នាយក​ប្រតិបត្តិ​អង្គការសម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅកាត់​ថា ​សង់​ត្រាល់ (Central) ប្រាប់អ្នកកាសែត​ថា​ កម្ពុជា​អាច​ប្រឈម​នឹងវិបត្តិសេដ្ឋកិច្ច​ បើមិន​ធ្វើ​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ (ហ៊ុល រស្មី​/VOA) 

លោក​មាជ សុវណ្ណារ៉ា​ មន្ត្រីជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ (ឈរនៅកណ្តាល​)​សន្ទនា​ជាមួយ​ក្រុមមន្ត្រីស្ថានទូត​សហរដ្ឋអាមេរិក​ ក្នុង​ពិធី​រំឭកខួបលើកទី២៨ឆ្នាំ​ ​នៃកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ រៀបចំ​ទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣ ខែ​តុលា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

ផ្ទាំង​បដាអំពាវនាវ​ឲ្យមានការគោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ដើម្បីរក្សា​សន្តិភាព​​ ក្នុង​ថ្ងៃរំឭក​ខួប​ទី២៨​ឆ្នាំ​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​​ នៅទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)