Hello VOA៖ អាជីវករ ត្រូវតែ​មាន​ជំហរ​រឹងមាំ ដើម្បី​ប្រឆាំង​ពុករលួយ​បាន

Your browser doesn’t support HTML5

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ដើម្បី​ជៀសវាង​ពី​ការសូកប៉ាន់​មន្ត្រី អ្នករកស៊ី ចាំបាច់​ត្រូវ​តែ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា។ លោក ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ Hello VOA​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៩ ​ថា៖ «‍‍ដើម្បី​យើង​ធ្វើ​អា​ហ្នឹង​បាន ទាល់​តែ​ខ្លួន​យើង​ហ្នឹង មាន​គោលការណ៍​រឹងមាំ​ច្បាស់លាស់​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដែរ ហើយ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ អា​ហ្នឹង​បាន​អាច​ធ្វើ​ទៅ​កើត»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,​១០ តុលា​ ២០១៩)