កន្លែងកម្សាន្តភពព្រះអង្គារសិប្បនិម្មិតបើកដំណើរការនៅអេស្ប៉ាញ
Your browser doesn’t support HTML5
តើលោកអ្នកចង់មានបទពិសោធន៍រស់នៅលើភពព្រះអង្គារឬទេ?
លោកអ្នកមិនចាំបាច់ត្រូវរង់ចាំរហូតដល់ពេលដែលអាចធ្វើដំណើរទៅកាន់ភពព្រះអង្គារបាននោះទេ គឺលោកអ្នកអាចទៅប្រទេសអេស្ប៉ាញដើម្បីបានបទពិសោធន៍នេះបាន។ ទីភ្នាក់ងារអន្តរទ្វីប Astroland បានច្នៃរូងភ្នំមួយនៅភាគខាងជើងប្រទេសអេស្ប៉ាញឲ្យមានបរិយាកាសដូចទៅនឹងបរិយាកាសនៅលើភពព្រះអង្គារ និងបានបើកទទួលអ្នកទេសចរមកពីជុំវិញពិភពលោក។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍ថា គម្រោងមួយដែលហៅថា Ares Station បានទាក់ទាញអ្នកទេសចរដែលចូលចិត្តការផ្សងព្រេង។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕