តំបន់ Silicon Valleyដែលធ្លាប់ជាកន្លែងទាក់ទាញនយោបាយ ឥឡូវនេះក្លាយជាគោលដៅវាយប្រហាររបស់បេក្ខជនប្រធានាធិបតី
Your browser doesn’t support HTML5
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកំពុងជជែកដេញដោលគ្នាខ្លាំង អំពីតំបន់ Silicon Valley ក៏ប៉ុន្តែពេលនេះមានលក្ខណៈខុសប្លែក។ កាលពីមុនពួកបេក្ខជនបានយកចិត្តនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះមួយចំនួនដូចជា ក្រុមហ៊ុន Facebook ក្រុមហ៊ុន Googleនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត។ ឥឡូវនេះ បេក្ខជនខ្លះបានវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនពាក់ព័ន្ធនឹងបញ្ហានានា ដូចជាបញ្ហាឯកជនភាព ជំនឿទុកចិត្ត និងសិទ្ធិកម្មករជាដើម។ អ្នកស្រី Michelle Quinn បានពិនិត្យមើលអំពីថាតើរដូវការបោះឆ្នោតនេះ ឆ្លុះបញ្ចំាងយ៉ាងណាទៅលើការផ្លាស់ប្តូរទស្សនៈចំពោះវិស័យបច្ចេកវិទ្យានៅទូទាំងសហរដ្ឋអាមេរិក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕