Hello VOA សំឡេងជំនាន់ថ្មី៖ ការគាំទ្រការច្នៃម៉ូតបែបទំនើប នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ
Your browser doesn’t support HTML5
ការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប មានការរីកចម្រើនខ្លាំងនៅប្រទេសអភិវឌ្ឍន៍ ជាពិសេសនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុប។ ជាទូទៅការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប គឺត្រូវការពេលវេលា និងធនធានច្រើន ដូច្នេះសម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន ការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប ហាក់មានការចាប់អារម្មណ៍ ប៉ុន្តែមិនទាន់មានការពេញនិយមនៅឡើយ។ យ៉ាងណាក្តី អ្នកច្នៃម៉ូតវ័យក្មេងមួយរូបមកពីមជ្ឈមណ្ឌលរចនាបែបទំនើប គឺកញ្ញា សេង សុវណ្ណរចនា លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការគាំទ្រការច្នៃម៉ូតបែបទំនើបដែលច្នៃដោយជនជាតិខ្មែរ នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦ កញ្ញា ២០១៩)