បញ្ញានិម្មិត AI គឺ​ជា​អាវុធ​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់

Your browser doesn’t support HTML5

ជីវិត​ពពួក​សត្វព្រៃ​ដូចជា​សត្វ​ដំរី​និង​សត្វ​ខ្លា​កំពុង​ប្រឈម​នឹង​គ្រោះ​មហន្ដរាយ ហើយ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង​នានា​នោះ​ គឺ​ការ​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់។ សត្វ​ព្រៃ​ទាំង​នេះ​កំពុង​ត្រូវ​បាន​គេ​តាម​ប្រមាញ់​យក​អវយវៈ ដូចជា​ប្រមោយ​ដំរី​និង​ស្បែក​ខ្លា​ជាដើម។ ការបរបាញ់​ខុស​ច្បាប់​នេះ​កើត​ឡើង​សូម្បី​តែ​នៅ​ក្នុង​សួនឧទ្យាន​អភិរក្ស​សត្វព្រៃ​ក៏​ដោយ។ ឆ្មាំ​ល្បាត​ឧទ្យាន​អភិរក្ស​សត្វព្រៃ​ប្រហែល​ជា​នឹង​មាន​ឧបករណ៍​ដ៏​មាន​អានុភាព​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់ ​​តាមរយៈ​បញ្ញា​និម្មិត​ឬ​ហៅ​ថា AI។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្តី​ប្រែសម្រួល៕