Hello VOA៖ មេដឹកនាំ​យុវជន​ថា បញ្ញវន្ត​ត្រូវ​តែ​ក្លាហាន​និង​ហ៊ាន​លះបង់​ដើម្បី​កែប្រែ​សង្គម​ឡើង​វិញ

Your browser doesn’t support HTML5

មេដឹកនាំ​ក្រុម​យុវជន​មួយ​ក្នុង​រាជធានី ភ្នំពេញ បាន​លើក​ឡើង​ថា បញ្ញវន្ត​គួរ​គប្បី​រក្សា​ភាព​ក្លាហាន​របស់​ខ្លួន​ជានិច្ច​ក្នុង​ការ​ជួយ​កែប្រែ​សង្គម។ លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOAកាល​ពី​ថ្ងៃ ព្រហស្បតិ៍​ទី៨ ខែសីហា ឆ្នាំ២០១៩ ថា៖ «បញ្ញវន្ត​ទាំងអស់​គាត់​ត្រូវតែ​ហ៊ាន​លះបង់ ដើម្បី​ធ្វើ​យ៉ាង​ណា​កែប្រែ​សង្គម​របស់​យើង​ឲ្យ​មាន​អារ្យធម៌​ខ្ពង់ខ្ពស់ ឲ្យ​មាន​វប្បធម៌​ល្អ​ឡើងវិញ​នៅ​ក្នុង​សង្គម»។ (សាយ មុន្នី, Hello VOA, ភ្នំពេញ, ៨ សីហា ២០១៩)