សហ​ផលិតករ​ទម្លាយ​អាថ៌កំបាំង​ខ្លះ​រឿង​របប​ខ្មែរក្រហម​ពេល​ នួន​ ជា​ ស្លាប់

Your browser doesn’t support HTML5

លោក​ ថេត សម្បត្តិ ​សហ​អ្នកនិពន្ធ​ភាពយន្ត​ឯកសារ​ខ្មែរក្រហម​ ហៅថា ​«សត្រូវ ប្រជាជន»​ ឬ​ “Enemies of the People” ​ដែល​បាន​សម្ភាស​នួន ជា ​ពេល​នៅរស់​នោះ បាន​ថ្លែង​ថា នួន​ ជា បាន​ផ្តល់​រឿង​សម្ងាត់​និង​កិច្ចសម្ភាសន៍​ដល់​លោក​ជាច្រើន​បន្ថែម លើអ្វី​ដែល​លោក​បាន​រកឃើញ ​ហើយ​ដែល​លោក​កំពុង​ផលិត​​ភាព​យន្ត​ឯកសារ​ទី២។​ លោក​បាន​បង្ហើប​ថា​លោក​បានរក​ឃើញ​​មនុស្ស​ដែល​ដឹង​ថា​អ្នកណា​ជា​អ្នក​នៅពី​ក្រោយ​នៃ​ការកាប់​សម្លាប់​ដ៏រង្គាល​នៅសម័យ​ខ្មែរ​ក្រហម​នោះ។ ​លោក​ថាជន​ដែលជា​​​ប៉ុល ពត ​និង ​នួន ជា​បាន​បញ្ជា​ឲ្យអ្នក​ស៊ើប​អង្កេត​​ជា​សម្ងាត់​នៅ​តាម​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​អំពើ​កាប់​សម្លាប់​នោះ ​នៅរស់​ទល់សព្វ​ថ្ងៃ​ ហើយ​លោក​បាន​សម្ភាស​នៅក្នុង​ឯកសារ​ភាពយន្ត​លើក​ក្រោយ​របស់​លោក​រួចហើយដែរ។ ​លោកថា​ពេល​ភាពយន្ត​ទី២​របស់​លោក​ចេញ​ទៅ​ពលរដ្ឋ​ខ្មែរ​នឹងអស់​ចម្ងល់​ចំពោះ​អំពើកាប់​សម្លាប់​ក្នុងសម័យ​ខ្មែរ​ក្រហម។​ សូម​ស្តាប់​ការបក​ស្រាយ​របស់​លោក​ ថេត សម្បត្តិ ​ជាវាគ្មិន​នៃកម្មវិធី ​Hello VOA​ ពិសេស​កាលពីថ្ងៃ​អង្គារ​ទី៦ ​ខែ​សីហា ​ឆ្នាំ​២០១៩៕