អង្គការ Amnesty៖ ក្រុម​ផ្តល់​ជំនួយ​បរាជ័យ​ក្នុង​ការ​ជួយ​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា

Your browser doesn’t support HTML5

ជន​ភៀសខ្លួន​វ័យ​ចំណាស់​​រាប់​ម៉ឺន​នាក់​ដែល​រស់​នៅ​ក្នុង​និង​នៅ​ជុំវិញ​ប្រទេស​មីយ៉ាន់ម៉ា​​មិនបាន​ទទួល​ជំនួយ​មនុស្សធម៌​នោះ​ទេ ដោយ​សារ​តែ​អ្នក​ផ្តល់​ជំនួយ​ខក​ខាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តម្រូវ​ការ​របស់​ពួក​គេ។​ នេះ​បើ​យោង​តាម​អង្គការ​ Amnesty International។ របាយការណ៍​របស់​អង្គការ Amnesty ផ្អែក​ទៅ​លើ​បទ​សម្ភាស​ជាមួយ​នឹង​ជន​ភៀសខ្លួន​ដែល​រស់​នៅ​ក្នុង​ជំរំ​រាប់​រយ​នាក់​ក្នុង​ប្រទេស​បង់ក្លាដេស។ វិបត្តិ​នេះ​ចាប់​ផ្តើម​កាលពី​៣ឆ្នាំ​មុន ខណៈ​ដែល​ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​ជីវពល​រ៉ូហ៊ីងយ៉ា​និង​ក្រុម​យោធា​មីយ៉ាន់ម៉ា​ ដែល​បាន​បង្ខំ​ឲ្យ​ជន​ម៉ូស្លីម​រ៉ូហ៊ីងយ៉ា​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​របស់​ពួក​គេ​នៅ​ភាគ​ឦសាន​រដ្ឋ​ Rakhine។ លោក Henry Ridgwell រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង​ឡុងដ៍។ អ្នក​នាង​ ​ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕