ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដំបូងគេ ចូលកាន់តំណែងជានាយកដឹកនាំស្ថាប័ន Smithsonian
Your browser doesn’t support HTML5
ស្ថាប័ន Smithsonianដ៏ធំទើបមាននាយកដឹកនាំថ្មី ជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកជាលើកទីមួយនៅក្នុងប្រវត្តិសាស្រ្ត។ លោក Lonnie Bunchនាយកស្ថាបនិកនៃសារមន្ទីរជាតិប្រវត្តិសាស្រ្តនិងវប្បធម៌អាហ្រ្វិក-អាមេរិក ដ៏មានប្រជាប្រិយភាពនៅរដ្ឋធានីវ៉ាស៊ីនតោន ទើបតែក្លាយជានាយកដឹកនាំថ្មីនៃស្ថាប័នSmithsonian កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ។ អ្នកស្រី Deborah Blockនៃ VOA បានដកស្រង់សម្តីរបស់លោក Bunchដែលបាននិយាយថា ស្ថាប័ន Smithsonianគួរតែជាកន្លែងជួយឲ្យមនុស្សគ្រប់គ្នាយល់ដឹងអំពីភាពចម្រុះរបស់អាមេរិក ហើយអ្នកស្រីបានរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕