Hello VOA៖ មន្ត្រី​អតីត​បក្ស​ប្រឆាំង​ថា​រដ្ឋាភិបាល​បញ្ជោរ​ពលករ​តែ​មិន​យកចិត្ត​ទុកដាក់

Your browser doesn’t support HTML5

មន្ត្រី​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល​កម្ពុជា​លើ​ពលករ​ចំណាកស្រុក ដែល​មិន​បាន​យក​ចិត្ត​ទុកដាក់​ដល់​សុវត្ថិភាព​ការងារ​ពលករ​ចំណាកស្រុក និង​បង្ក​ការលំបាក​ដល់​ពួកគាត់​ក្នុង​ពេល​ដែល​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ។ លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ដែល​កំពុង​រត់ភៀសខ្លួន​នៅ​ប្រទេស​ថៃ បាន​បញ្ជាក់​ក្នុង​កម្មវិធី ​Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍​ថា លោក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ទុក្ខលំបាក​របស់​ពលករ​ទាំងនោះ​បើ​ទោះបីជា​ក្រសួង​ការងារ បាន​បញ្ចើច​បញ្ចើរ​ដោយ​ហៅ​ថា​ពួកគេ​ជា​វីរជន​របស់​ជាតិ​ក៏ដោយ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ មិថុនា ២០១៩)