Hello VOA៖ អ្នក​អប់រំ​ថា​ការ​មាន​ផ្ទះ​សម្រាប់​មេដឹកនាំ​ជា​មធ្យោបាយ​នៃ​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ

Your browser doesn’t support HTML5

អ្នក​ស្រាវជ្រាវ​និង​​អ្នក​អប់រំ​ជាន់ខ្ពស់​ម្នាក់​នៅ​កម្ពុជា​​​យល់​ថា ​ការ​តម្រូវ​ឱ្យ​មេដឹកនាំ​កំពូល​នៃ​ប្រទេស ស្នាក់នៅ​និង​ធ្វើការ​ក្នុង​ផ្ទះ ​ដែល​រដ្ឋ​​ផ្គត់ផ្គង់​ក្នុង​ពេល​កាន់​តំណែង គឺ​ជា​មធ្យោបាយ​មួយ​នៃ​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​នយោបាយ។ លោក​បណ្ឌិត ប៉ា ចន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​នៅ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​​ Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ​ខែ​មិថុនា​ឆ្នាំ​២០១៩ ​ថា៖ «‍‍និយាយ​រួម វា​ក៏​ជា​មធ្យោបាយ​មួយ ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​ពេល​ដែល​នរណា​ម្នាក់​កាន់​តំណែង​ជា​មេដឹកនាំ​ផង​ដែរ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ មិថុនា​ ២០១៩)