Hello VOA៖ អ្នកវិភាគថា ការបាត់បង់EBAនិងGSPស្មើនឹងកង្វះការទទួលខុសត្រូវពីរដ្ឋាភិបាល
Your browser doesn’t support HTML5
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជាមានប្រសាសន៍ក្នុងកម្មវិធីHello VOAកាលពីថ្ងៃច័ន្ទទី១០ខែមិថុនាឆ្នាំ២០១៩ថា៖
«បើសិនជាបណ្ដោយឱ្យគេផ្អាក ឬព្យួរឬលប់ចោលប្រព័ន្ធរបបរួចពន្ធនោះ អាហ្នឹងគឺជា[រដ្ឋាភិបាល]អត់មានការទទួលខុសត្រូវចំពោះជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាវាគ្មិនក្នុងកម្មវិធីHello VOA ដែរ មានប្រសាសន៍ថា៖
«បងប្អូនមិនគួរព្រួយបារម្ភឱ្យមានភាពបាត់បង់ម្ចាស់ការពេកទេ។ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិទាំងមូល»។
(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ មិថុនា ២០១៩)