Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការចូលរួមរបស់ស្ត្រីផ្ដល់ភាពរីកចម្រើនដល់ស្ថាប័ន
Your browser doesn’t support HTML5
ស្រ្តីដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយដល់ស្ថាប័នការងារណាមួយ។ នេះបើយោងតាមការថ្លែងរបស់អ្នកស្រី អ៊ុំ ចិន្តាភក្ដី ដែលជាប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៃធនាគារ CIMB នៅក្នុងកម្មវិធី Hello VOA ស្ដីពីស្ត្រីនិងភាពជាអ្នកដឹកនាំ។ អ្នកស្រី ចិន្ដាភក្ដី បានលើកឡើងថា ថ្នាក់ដឹកនាំជាស្ត្រីមានគំនិតច្នៃប្រឌិត និងយកចិត្តទុកដាក់ស្ដាប់ទាំងបញ្ហាការងារ និងរឿងផ្ទាល់ខ្លួនរបស់បុគ្គលិក ដើម្បីឲ្យការងារប្រព្រឹត្តទៅដោយរលូនបាន។ អ្នកស្រីបានបន្ថែមទៀតថា ដើម្បីសម្រេចបានគោលដៅក្លាយជាមេដឹកនាំមួយរូប ស្ត្រីត្រូវមានការស្រឡាញ់ចំពោះការងារដែលខ្លួនធ្វើ មានភាពអត់ធ្មត់ និងជាពិសេស មិនត្រូវបោះបង់ជាដាច់ខាត៕ (អ្នកស្រី ហុង ចិន្តា Hello VOA, វ៉ាស៊ីនតោន, ៣ មិថុនា ២០១៩)