ជាង​មួយ​ឆ្នាំ​កន្លះ​ក្រោយ​ការវាយ​ប្រហារ​ដោយ​ព្យុះ​ Maria ដែនដី​ Puerto Rico នៅ​តែ​ខ្វះខាត​ក្នុង​ការស្ដារ​ឡើងវិញ

Your browser doesn’t support HTML5

ដែនដី Puerto Rico មិន​ទាន់​ស្ដារ​ឡើង​វិញ​ពី​ព្យុះ​ Maria ដែល​បាន​បោកបក់​ទៅ​លើ​កោះ​ការ៉ាប៊ីន​មួយ​នេះ កាលពី​ខែ​កញ្ញា ឆ្នាំ២០១៧ ហើយ​ប្រជាជន​បន្ទោស​រដ្ឋាភិបាល​ដែល​មិន​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ដែល​មិន​ផ្ដល់​ជំនួយ​គ្រប់គ្រាន់​ដល់​ដែន​ដី ដែល​ជា​កម្មសិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ។ កញ្ចប់​ថវិកា ១៣ ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ស្ដារ​ឡើង​វិញ​​​នៅ​ទី​តាំង​ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​កំពុង​ជាប់​គាំង​នៅ​ក្នុង​​រដ្ឋ​សភា ដោយសារ​ការ​មិន​ត្រូវ​រ៉ូវ​គ្នា​រវាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​ប្រធានាធិបតី​ Trump។ លោក​​​ Gianpaolo Pietri រាយការណ៍​រឿង​នេះពី​ទីក្រុង សានវ័ន។ លោក សឿន វឌ្ឍនា ជូន​សេច​ក្ដី​ប្រែ​សម្រួល៕