វាគ្មិនទទូចដល់ខ្មែរអាមេរិកាំងឲ្យចូលរួមក្នុងនយោបាយអាមេរិកមុនការបោះឆ្នោត
Your browser doesn’t support HTML5
នៅពេលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកនៃគណបក្សទាំងពីរកំពុងបន្តយុទ្ធនា ការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ ២០២០ ខាងមុខ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិ មនុស្សនិងប្រជាធិបតេយ្យ បានថ្លែងថា ការចូលរួមរបស់ពលរដ្ឋខ្មែរក្នុងនយោបាយ អាមេរិកនឹងផ្តល់ប្រយោជន៍ដល់សហគមន៍ខ្មែរ និងប្រទេសកំណើត ជាពិសេសបើចង់ពឹងសភាអាមេរិកឲ្យគិតគូពីប្រទេសកំណើត និងសហគមន៍នានានៅសហរដ្ឋអាមេរិក។ លោកថ្លែងយ៉ាងដូច្នេះក្នុងពេលលោកចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែឧសភាឆ្នាំ ២០១៩៕