Hello VOA៖ ខ្លឹមសារបែបច្នៃប្រឌិតលើកទឹកចិត្តអំណានព័ត៌មានក្នុងចំណោមយុវជន

Your browser doesn’t support HTML5

ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។ នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក បណ្ដាញទំនាក់ទំនងសង្គម បានប្រជែងឈ្នះប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជា វិទ្យុ និងទូរទស្សន៍ ជាដើម ដោយគ្រងតំណែងជាប្រភពអាទិភាពចម្បងដែលប្រជាជនស្វះស្វែងរក ពេលពួកគាត់ចង់ដឹង ចង់អានព័ត៌មាន។ ការណ៍នេះក៏បានផ្លាស់ប្ដូរដល់ឥរិយាបថ និងការផ្ចិតផ្ចង់អារម្មណ៍ទទួលព័ត៌មានរបស់សាធារណជនទូទៅដែរ ដែលទាមទារឱ្យអ្នកផលិតព័ត៌មាន ស្វះស្វែងរកវិធីសាស្ត្រថ្មីៗ និងគំនិតច្នៃប្រឌិតនានា ដើម្បីនាំយកខ្លឹមសារឱ្យបានទៅដល់ភ្នែកដល់ត្រចៀកនៃសាធារណជន។ កញ្ញា សៀង សុខចេង ស្ថាបនិកនៃគេហទំព័រ Wapatoa បានចូលមកជជែកពិភាក្សាអំពីចរន្តថ្មីនេះ ក្នុងកម្មវិធីសំឡេងជំនាន់ថ្មី នៃកម្មវិធី Hello VOA កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកដឹកនាំសម្របសម្រួល ពីបន្ទប់ផ្សាយក្នុងរាជធានីភ្នំពេញរបស់VOA៕ (លោកអូន ឆេងប៉រ, Hello VOA សំឡេងជំនាន់ថ្មី, រាជធានីភ្នំពេញ, ២០ ឧសភា ២០១៩)