Hello VOA សុខភាព៖ ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត

Your browser doesn’t support HTML5

«៨០ភាគរយ​នៃ​បុរស​ដែល​មាន​អាយុ​៨០ឆ្នាំ មាន​មហារីក​ក្នុង​ក្រពេញ​ប្រូស្តាត ក៏​ប៉ុន្តែ​អត់​មាន​រោគ​សញ្ញា​ក្នុង​ខ្លួនទេ‍» ​នេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជ​បណ្ឌិត តាំង តេក​ហុង នៅ​ទី​ក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក នៅ​ក្នុង​ក​ម្មវិធី Hello VOA ប្រចាំ​​​ខែ ដែល​ផ្តោត​ទៅ​លើ​រឿង​សុខភាព។ លោក​វេជ្ជ​បណ្ឌិត​អាមេរិកាំង​ ដើម​កំណើត​កម្ពុជា ដែល​ស្ម័គ្រចិត្តធ្វើ​​ជា​វាគ្មិន​នៃ​កម្មវិធី​សុខភាព​របស់ VOA អស់​ពេល​ប្រមាណ​៣០​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា៖ ‍«អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន និង​សាច់​ច្រើន បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ប៉ុន្តែ​អាហារ​ដែល​មាន​ជាតិ​បន្លែ និង​ផ្លែ​ឈើ​ច្រើន កាត់​បន្ថយ​ហានិភ័យ ដូច្នេះ​យើង​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ហើយ​ត្រូវ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នេះ‍»៕ (លោក​ ប៉ូច រាសី, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៦ ឧសភា ២០១៩)