Hello VOA៖ ២០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជាក្នុងអាស៊ាន
Your browser doesn’t support HTML5
អស់រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាក្លាយជារដ្ឋសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយរយៈពេល២ទសវត្សរ៍កន្លងមក កម្ពុជាធ្លាប់បានធ្វើប្រធានប្ដូរវេនពីរដង កាលពីឆ្នាំ២០០២ និងឆ្នាំ២០១២។ រដ្ឋាភិបាលកម្ពុជា បានហៅសមាគមអាស៊ានថាជា «ក្រុមគ្រួសារ» ជា«ខែលសន្តិសុខ» និងជា«ប្រភពសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជនខ្មែរ»ជាដើម។ សមាជិកភាព ២០ ឆ្នាំក្នុងសមាគមអាស៊ានរបស់កម្ពុជានេះ ជាប្រធានបទនៃកម្មវិធី Hello VOA កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចូលរួមជាវាគ្មិន ហើយលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួលកម្មវិធីពីការិយាល័យ VOA ប្រចាំរាជធានីភ្នំពេញ៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ ឧសភា ២០១៩)