ខួបទី ៥០ នៃការហោះហើរទៅកាន់ឋានព្រះចន្ទលើកដំបូង
Your browser doesn’t support HTML5
ការជិះលើកំពូលយានអវកាសដ៏ធំមួយ ហើយអាចហោះរួចផុតពីដែនទំនាញផែនដីទៅកាន់គន្លងអវកាសនៃភពមួយផ្សេងទៀត គឺជារឿងដែលមិនដែលធ្លាប់កើតឡើង និងមិនធានាថា ទទួលជោគជ័យឡើយ។ ប៉ុន្តែនៅឆ្នាំ ១៩៦៨ នៅពេលដែលភាពតានតឹងកាន់រីករាលដាលក្នុងអំឡុងសង្គ្រាមត្រជាក់ និងមានបទបញ្ញាពីលោកប្រធានាធិបតី John F. Kennedy ឲ្យបញ្ចប់ភារកិច្ចមុនដំណាច់ទសវត្សរ៍ បុរសបីនាក់បានសម្រេចជោគជ័យក្នុងបេសកកម្មអវកាសនេះ។ ៥០ឆ្នាំក្រោយមកបេសកកម្មទៅឋានព្រះចន្ទដំបូងរបស់អង្គការ NASA ត្រូវបានគេចាត់ទុកថា ជាបេសកកម្មដ៏ក្លាហានបំផុតមួយរបស់អង្គការនេះ។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីទីក្រុង Chicago។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួល៕