ពិព័រណ៍គ្រឿងអេឡិចត្រូនិកCES បង្ហាញបច្ចេកវិទ្យាដែលជួយមនុស្សឲ្យងាយជម្នះនឹងគ្រោះអាសន្ន
Your browser doesn’t support HTML5
កាលពីខែមករា អ្នកទៅទស្សនាពិព័រណ៍គ្រឿងអេឡិចត្រូនិកឈ្មោះ Consumer Electronics Show ឬ (CES) នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក បានស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗបំផុតដែលមានបំពាក់ក្នុងទូរទស្សន៍ កុំព្យូទ័រ នាឡិកាដៃទំនើប និងដ្រូន។ ស្របពេលជាមួយគ្នានោះ ពួកគេក៏បានឃើញសក្តានុពលរបស់បច្ចេកវិទ្យា ដែលអាចជួយមនុស្សនៅជុំវិញពិភពលោកឲ្យងាយជម្នះនឹងគ្រោះអាសន្នផងដែរ។ អ្នកស្រី Michelle Quinn រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕