អភិបាលក្រុង South Bend រដ្ឋ Indiana ប្រកាសចូលរួមប្រកួតតំណែងប្រធានាធិបតីអាមេរិកឆ្នាំ ២០២០
Your browser doesn’t support HTML5
លោក Pete Buttigieg អភិបាលក្រុង South Bend រដ្ឋ Indiana បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់លោកសម្រាប់ការប្រកួតតំណែងប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខនេះ។ លោក គឺជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនគណបក្សប្រជាធិបតេយ្យជាច្រើននាក់ទៀត ដែលសង្ឃឹមថា នឹងទទួលបានការតែងតាំងនៅក្នុងការជ្រើសរើសជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យ។ លោក Buttigieg មិនត្រូវបានគេស្គាល់ប៉ុន្មានទេនៅលើឆាកនយោបាយជាតិកាលពីប៉ុន្មានខែមុន ប៉ុន្តែឥឡូវនេះ ការគាំទ្ររូបលោកមានការកើនឡើងនៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ។ អ្នកស្រី Esha Sarai នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕