ពលរដ្ឋអឺរ៉ុបរួបរួមជំរុញរដ្ឋាភិបាលខ្លួនឲ្យដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
Your browser doesn’t support HTML5
នៅទូទាំងទ្វីបអឺរ៉ុប ពលរដ្ឋធ្វើការតវ៉ាទាំងនៅតាមដងផ្លូវនានា និងតាមបណ្តាញអ៊ីនធឺណិត ដែលមិនធ្លាប់មានពីមុនមក ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការថែមទៀតប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គ្រាន់តែកាលពីចុងខែមករាប៉ុណ្ណោះ មានពលរដ្ឋអឺរ៉ុបរាប់ម៉ឺននាក់ បានចូលរួមបាតុកម្មនៅបណ្តាប្រទេសនានានៅទូទាំងទ្វីបនេះ។ ក្នុងនោះរួមមានប្រទេសបារាំងផងដែរ ដែលមានមនុស្សភាគច្រើននិយាយថា ប្រធានាធិបតី Emmanuel Macron មិនទាន់បានសម្រេចអ្វីក្នុងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យផែនដីប្រសើរឡើងវិញនោះទេ។ អ្នកស្រី Lisa Bryant ជូនសេចក្តីរាយការណ៍អំពីរឿងនេះពីទីក្រុងប៉ារីស។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕