Hello VOA៖ គ្រោះថ្នាក់ចរាចរណ៍ជាក្តីកង្វល់ទូទៅដែលត្រូវតែដោះស្រាយបន្ទាន់
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរជាទូទៅមានក្តីកង្វល់ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលកើនឡើងជាលំដាប់ ជាពិសេសនៅក្នុងអំឡុងពេលបុណ្យសង្ក្រាន្តកន្លងមកមានអ្នកស្លាប់ចំនួន ៥២ នាក់និងរងរបួសធ្ងន់និងស្រាលជិត ២០០ នាក់ដែលខ្ពស់ជាងឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានស្នើឡើង ក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃច័ន្ទថា គួរតែមានការពិន័យធ្ងន់ធ្ងរចំពោះជនល្មើស ពិនិត្យលក្ខណៈបច្ចេកទេសផ្លូវថ្នល់ និងការអប់រំពលរដ្ឋជាប្រចាំជាដើម។ លោក សោភក្តិ៍ បន្ថែមថា អាជ្ញាធរត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ បើដូច្នេះនឹងមានអ្នកស្លាប់បាត់បង់ជីវិតកាន់តែច្រើនទៀត៕ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២២ មេសា ២០១៩)