ក្រុង Nome ជាកន្លែងដែលអ្នកចង់ជីករកមាសធ្វើដំណើរទៅ នាពេលសព្វថ្ងៃ
Your browser doesn’t support HTML5
ប្រមាណមួយរយឆ្នាំមុន ក្រុង Nome នៅក្នុងរដ្ឋ Alaska ជាកន្លែងដ៏មមាញឹកមួយ ដែលមានពលរដ្ឋរស់នៅជាង២ម៉ឺននាក់ ហើយអ្នកទាំងនោះភាគច្រើន ជាអ្នកជីករកមាស។ សព្វថ្ងៃនេះ មានមនុស្សតិចមិនដល់៤ពាន់នាក់ផង ដែលរស់នៅទីនោះ ហើយការជីករកមាស លែងជាអាជីពចំបងរបស់ពួកគេទៀតហើយ។ ទោះជាយ៉ាងនេះក្តី នៅតែមានមនុស្សជាច្រើន បានធ្វើដំណើរទៅកាន់ក្រុងដែលពីអតីតកាលសំបូរទៅដោយមាសនេះ ហើយសង្ឃឹមថា នឹងរកបានមាសមួយដុំ។ អ្នកស្រី Natasha Mozgovaya បានធ្វើដំណើរទៅកាន់ក្រុង Nome ហើយរាយការណ៍អំពីរឿងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕