បណ្ណាគារ​នៅ​អាហ្សង់ទីន ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដោយ​ឥត​គ្រោង​ទុក

Your browser doesn’t support HTML5

មាន​សំណួរ​ចោទ​សួរ​ថា តើ​យើង​គួរ​ធ្វើ​ដូច​ម្តេច​ចំពោះ​អាគារ​ដែល​ខូច​គុណភាព ឬ លែង​ត្រូវ​បាន​គេ​ប្រើប្រាស់​នោះ? អាគារ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កម្ទេច​ចោល។ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន អតីត​រោង​ល្ខោន​ដែល​មាន​អាយុ​កាល​ជាង​១០០ឆ្នាំ​ទៅ​ហើយ​នោះ ត្រូវ​បាន​កែប្រែ​មុខ​មាត់​ថ្មី​ទៅ​ជា​បណ្ណាគារ​មួយ។ អ្នក​ស្រី Deborah Block នៃ VOA រាយការណ៍​ថា បណ្ណាគារ​នេះ បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដោយ​ឥត​គ្រោង​ទុក។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែ​សម្រួល៕