Hello VOA៖ ឥរិយាបថអ្នកបើកបរនិងការអនុវត្តច្បាប់ខ្សោយ ធ្វើឲ្យមានកំណើនមនុស្សបាត់បង់ជីវិតដោយសារចរាចរណ៍
Your browser doesn’t support HTML5
ខណៈដែលការកកស្ទះចរាចរណ៍នៅតែជាបញ្ហាចោទសម្រាប់កម្ពុជា គេឃើញថាចំនួនមនុស្សដែលបាត់បង់ជីវិត និងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសដែលមានប្រជាជនប្រមាណជា១៦លាននាក់មួយនេះ នៅតែជាចំនួនដែលគួរឲ្យបារម្ភខ្លាំង។ លោក គង់ រតនៈ ប្រធានស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បញ្ជាក់ក្នុងកម្មវិធី Hello VOA ថា កម្ពុជាអាចកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នេះបាន លុះត្រាតែប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថក្នុងការបើកបរ ហើយរដ្ឋាភិបាលអនុវត្តច្បាប់ដែលមានស្រាប់ឲ្យបានតឹងរ៉ឹង។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៨ មីនា ២០១៩)