Hello VOA៖ លោក​ រ៉ុង ឈុន​ថា ​EBA ​និង ​GSP​ នៅរក្សា​បាន​ឬ​មិន​បាន​គឺស្​ថិត​លើ​អ្នក​នយោបាយ

Your browser doesn’t support HTML5

ថ្លែង​ប្រាប់​កម្មវិធី​ Hello VOA ​ក្នុង​ឋានៈ​ជា​វាគ្មិន​កាល​ពី​ថ្ងៃពុធ​លោក​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ថ្លែងថា ​អ្នក​នយោបាយ​កម្ពុជា ជា​អ្នក​ទទួល​ខុសត្រូវ​រឿង​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA ​និង ​GSP ​សម្រាប់​ការ​នាំ​ទំនិញ ចូល​ទីផ្សារ​អឺរ៉ុប ​និង​អាមេរិក​ ដោយ​មិន​បង់​ពន្ធ​គឺ​ស្ថិត​នៅលើ​អ្នក​នយោបាយ ជា​ពិសេស​លោក​ថា​ កូនសោ​គឺ​ស្ថិត​នៅ​លើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ដឹកនាំ​រដ្ឋា​ភិបាល។​ លោក​ថា​អ្នក​នយោបាយ​ត្រូវ​និយាយ​គ្នា​ និង​រក​ដំណោះ​ស្រាយ​នយោបាយ​លើ​រឿង​ស្តារ​ស្ថាន​ការណ៍​ឡើងវិញ។​ សហភាព​អឺរ៉ុប​និង​អាមេរិក​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​ឡើងវិញ​ផ្នែក​សិទ្ធិមនុស្ស​ និង​ប្រជាធិប​តេយ្យ​ជាថ្នូរ​នឹង​ការ​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​ទំនិញ​លើក​លែង​តែ​អាវុធ​នាំចូល​ទីផ្សារ​អឺរ៉ុប​និង​ទំនិញ​នាំចូល​សហរដ្ឋ​អាមេរិក៕ (លោក​សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៣ មីនា ២០១៩)