សហគ្រិន​ជនជាតិ​ប៊ូរុនឌី ផលិត​គ្រឿង​សម្អាង​ដើម្បី​ការពារ​ជំងឺ​គ្រុនចាញ់

Your browser doesn’t support HTML5

មាន​មនុស្ស​ប្រមាណជា ៤៣៥.០០០នាក់ បានស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់ នៅក្នុងឆ្នាំ ២០១៧។ អ្នកស្លាប់​ទាំងនោះ​ភាគច្រើន​ គឺ​នៅក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​វាលខ្សាច់​សាហារ៉ា នេះ​បើ​តាម​ការឲ្យ​ដឹង​របស់​អង្គការ​សុខភាព​ពិភពលោក។ សហគ្រិន​ជនជាតិ​ប៊ូរុនឌី​មួយរូប ផលិត​គ្រឿង​សម្អាង​ដើម្បី​រារាំង​មូស​ដែល​ផ្ទុក​ជំងឺ​គ្រុនចាញ់ មិន​ឲ្យ​មក​ជិត​អ្នក​ដែល​ប្រើប្រាស់​គ្រឿង​សម្អាង​នោះ។ លោក Arash Arabasadi នៃ VOAរាយការណ៍អំពី​រឿង​នេះ ពី​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕