Hello VOA៖ វិធីសាស្ត្រសម្គាល់បន្លែសុវត្ថិភាពនិងបច្ចេកទេសកសិកម្មថ្មីជាគន្លឹះជួយពង្រីកទីផ្សារ
Your browser doesn’t support HTML5
ទោះបីកន្លងមកសាធារណជនតែងមានការបារម្ភចំពោះម្ហូបអាហារនិងកសិផលដែលប្រើប្រាស់ជាតិគីមីក្នុងទីផ្សារកម្ពុជា ក៏ស្ថានភាពនេះមិនទាន់បានជំរុញឲ្យទីផ្សារបន្លែសុវត្ថិភាពមានការលូតលាស់លឿនខ្លាំងទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៨ ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។ ម៉្យាងទៀត តម្លៃនៃការផលិតកសិផលមានគុណភាពបែបនេះ នៅតែមានតម្លៃថ្លៃខ្ពស់ជាងបន្លែគីមី។ ប៉ុន្តែយ៉ាងនេះក្តី សហគ្រិនវ័យក្មេងទាំងពីររូបអះអាងថា បញ្ហាទាំងនេះអាចត្រូវដោះស្រាយបានបន្តិចម្តងៗ តាមការធ្វើឲ្យប្រសើរវិធីសាស្ត្រវែកញែកបន្លែសុវត្ថិភាពពីបន្លែមិនសុវត្ថិភាព និងការប្រើវិធីសាស្ត្រកសិកម្មបែបទំនើបនិងច្នៃប្រឌិតថ្មី ដែលអាចបង្កើនផលិតភាពនិងបន្ថយតម្លៃ។ ទាំងនេះជាកិច្ចប្រឹងប្រែងដោះស្រាយរបស់ហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលថែមទាំងប្រើប្រាស់ការបញ្ជាទិញនិងដឹងជញ្ជូនតាមបច្ចេកវិទ្យា app ស្មាតហ្វូនដើម្បីសម្រួលដល់អតិថិជននិងជួយជំរុញការពង្រីកទីផ្សារបន្លែធម្មជាតិក្នុងប្រទេសកម្ពុជា៕ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, ១៨ កុម្ភៈ ២០១៩)