ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ផ្តល់​អំណាច​ដល់​ជនភៀសខ្លួន​នៅ​ប្រទេស​កេនយ៉ា

Your browser doesn’t support HTML5

នៅ​ជំរំ​ជនភៀសខ្លួន Kakuma ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​កេនយ៉ា ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ ឬ ប្រព័ន្ធ​សូឡា​ថ្មី​ៗ​នានា​ កំពុង​តែ​ផ្លាស់ប្ដូរ​ជីវិត​រស់​នៅ​របស់​អ្នកស្រុក​នៅ​ទីនោះ ​និង​ផ្តល់​ឱកាស​ដល់​ពួកគេ ក្នុង​ការ​រក​ប្រាក់​ចំណូល ​តាមរយៈ​ការ​ផ្តល់​សេវាកម្ម​នេះ ​ដល់​ជនភៀសខ្លួន​ដទៃទៀត។ លោក Mohammed Yusuf នៃ VOA រាយការណ៍​ថា បន្ទះ​សូឡា ​គឺ​ជា​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ ដែល​កំពុង​ពេញ​និយម​លឿន​បំផុត។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តីប្រែសម្រួល៕