ការ​ប្រើប្រាស់​វេទិកា​បច្ចេកវិទ្យា​ដើម្បី​សង្គ្រោះ​ពពួក​សត្វ​ដែល​ស្ថិត​ក្នុង​គ្រោះថ្នាក់​បំផុត​នៅ​ប្រទេស​តង់សានី

Your browser doesn’t support HTML5

នៅ​ប្រទេស​តង់សានី ​ការ​ការពារ​សត្វ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បាន​ក្លាយ​ជា​រឿង​ងាយស្រួល​ជាង​មុន ដោយ​សារ​តែ​មាន​អង្គការ​ការ​ពារ​ភព​ផែន​ដី Earth Rangers។ អង្គការ​ Earth Rangersមិន​មែន​ជា​វីរៈ​បុរស​នោះ​ទេ ប៉ុន្តែ​គឺ​ជា​វេទិកា​បច្ចេកវិទ្យា​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Vulcan ​ដែល​ត្រូវ​បាន​សហការ​បង្កើត​ឡើង​ដោយ​លោក Paul Allen ដែល​ជា​សប្បុរសជន​និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft។ ប្រព័ន្ធ​នេះ​ជួយ​អ្នក​ការពារ​ភព​ផែនដី​ត្រួត​ពិនិត្យ​សត្វ​ដំរី​និង​សត្វ​ដទៃ​ទៀត​ពី​ចម្ងាយ ដើម្បី​ការពារ​ពួក​គេ​ពី​អ្នក​ប្រមាញ់។ អ្នកស្រី Faiza Elmasry រាយការណ៍​អំពី​រឿង​នេះ។ កញ្ញា ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕