ដាយណូសឺដ៏មានប្រជាប្រិយបំផុតក្នុងពិភពលោក ប្ដូររូបរាងថ្មីនៅសារមន្ទីរ Field Museum ក្នុងទីក្រុង Chicago
Your browser doesn’t support HTML5
នៅពេលដែលគេបានរកឃើញគ្រោងឆ្អឹង T- rex ដ៏ធំបំផុតនៅក្នុងពិភពលោក ពីក្នុងផ្ទាំងថ្ម ក្នុងរដ្ឋ South Dakota សហរដ្ឋអាមេរិក កាលពីដើមទសវត្សរ៍១៩៩០ គ្រោងឆ្អឹងនោះក៏បានចាប់ផ្តើមធ្វើដំណើរដ៏វែងឆ្ងាយដោយស្របច្បាប់។ គ្រោងឆ្អឹងនោះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Sue ដោយសារតែវាត្រូវបានរកឃើញដោយអ្នកស្រី Sue Hendrickson ដែលជាអ្នកវិទ្យាសាស្ត្រខាងស្រាវជ្រាវផូស៊ីល។ គ្រោងឆ្អឹង Sue ដែលត្រូវបានថែរក្សាយ៉ាងល្អ បានក្លាយទៅជាតារាទាក់ទាញដ៏មានប្រជាប្រិយនៅឯសារមន្ទីរ Field Museum ក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីឆ្នាំ២០០០។ លោក Kane Farabaughនៃ VOA រាយការណ៍ថា បន្ទាប់ពីត្រូវបានកែប្រែអស់រយៈពេលជិតមួយឆ្នាំ Sue បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕