លោកសម រង្ស៊ី វាយបកទៅលោកហ៊ុន សែន ក្រោយពីលេចធ្លាយខ្សែអាត់សំឡេងរឿងទប់ទល់បក្សជំទាស់និងការដក EBA របស់អឺរ៉ុប
Your browser doesn’t support HTML5
មេដឹកនាំគណបក្សជំទាស់ គឺលោកសម រង្ស៉ី បានវាយបកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញ ក្រោយពីមានការលេចធ្លាយខ្សែអាត់សំឡេងមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរៀបរាប់ពីយុទ្ធសាស្ត្រកម្ទេចគណបក្សជំទាស់ ក្រោយពីសហភាពអឺរ៉ុបចាប់ផ្តើមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយនឹងយុត្តិសាស្ត្រទប់ទល់នឹងការប៉ះពាល់ដោយសារតែការដក EBA។ សហភាពអឺរ៉ុបបានទាមទារឲ្យមានការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តែកម្ពុជាមិនបានធ្វើតាមនោះទេ។ ក្នុងបទសម្ភាសន៍ជាមួយលោក សុខ ខេមរា នៃ VOA តាមទូរសព្ទពីប្រទេសបារាំង លោកសម រង្ស៉ី អះអាងជាឯកតោភាគីដូចពេលមុនៗដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឈានដល់ថ្ងៃបញ្ចប់ហើយនៅក្នុងឆ្នាំ២០១៩ នេះ។ លោកថ្លែងយ៉ាងដូច្នេះ ដោយយោងថាសហគមន៍អន្តរជាតិនិងពលរដ្ឋកម្ពុជា នឹងដាក់សម្ពាធនិងប្រឆាំងនឹងការដឹកនាំប្រទេសរបស់លោកកាន់តែធ្ងន់ទៅៗ៕