ទោះជាមានការងាយប្រែប្រួលទីផ្សារភាគហ៊ុនក៏ដោយ ក៏មន្ត្រីអាមេរិកព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនៅតែបន្តលូតលាស់
Your browser doesn’t support HTML5
បើទោះបីជាផ្សារភាគហ៊ុនអាមេរិកបានងើបឡើងវិញក៏ដោយ ក៏ភាគហ៊ុនរបស់ហាងលក់ទំនិញ Macy និងក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅតែធ្លាក់ចុះដដែល ខុសពីការព្យាករណ៍អំពីប្រាក់ចំណូលកាលពីឆ្នាំ២០១៨។ ភាគហ៊ុនរបស់ហាងលក់រាយមួយចំនួនផ្សេងទៀត ក៏បានធ្លាក់ចុះដែរ រួមទាំងហាងលក់ទំនិញ J.C. Penney Nordstrom និង Kohl ជាដើម។ របាយការណ៍នេះត្រូវបានធ្វើឡើងនៅចំពេលមានព័ត៌មានថា ហាងលក់ទំនិញ Sears ដែលជាហាងលក់ទំនិញល្បីមួយហៀបនឹងដួលរលំ។ ក៏ប៉ុន្តែ ក្រុមមន្ត្រីពាណិជ្ជកម្ម និងហរិញ្ញវត្ថុអាមេរិកនិយាយថា សេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំ និងបន្តរីកលូតលាស់ជាច្រើនឆ្នាំទៅមុខទៀត។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីរឿងនេះ ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕