Hello VOA៖ គោលបំណងរបស់ប្រទេសចិនក្នុងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម Belt & Road Initiative
Your browser doesn’t support HTML5
លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានប្រចំា VOA ដែលតាមដានភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ាន និងនៅទូទាំងពិភពលោក បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOAស្ដីពី «អាស៊ាន» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ហើយលោកបានលើកឡើងថា ហេតុផលសេដ្ឋកិច្ចជាគោលបំណងសំខាន់របស់ប្រទេសចិន ក្នុងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ប៉ុន្តែឥទ្ធិពលនយោបាយក៏ជាគោលបំណងរបស់ប្រទេសចិន ដែលអ្នកវិភាគមើលឃើញផងដែរ។ លោក ម៉ែន គឹមសេង ថ្លែងថា៖ «គោលបំណងរបស់ចិនគឺចង់ពង្រឹងអំណាចទន់ ដែលមានសិទ្ធិនៅក្នុងពិភពលោកក្នុងនាមជាមហាអំណាចដែលទើបតែងើបឡើងមួយ ដែលត្រូវប្រឈមជាមួយសហរដ្ឋអាមេរិក»។ លោក ម៉ែន គឹមសេង ពន្យល់ថា ដំបូងចិនផ្តល់ប្រាក់កម្ចី បន្ទាប់មកបញ្ជ្រាបឥទ្ធិពលវប្បធម៌ដូចជាការឲ្យរៀនភាសាចិន ហើយជំហានបន្ទាប់គឺប្រហែលដាក់ទ័ពនៅបណ្ដាប្រទេសមួយចំនួន។ (ចាប ចិត្រា, Hello VOA, វ៉ាស៊ីនតោន, ៣១ មករា ឆ្នាំ២០១៩)