Hello VOA៖ EU ដកការព្រមានពីឧស្សាហកម្មគ្រឿងសមុទ្រថៃ
Your browser doesn’t support HTML5
សហភាពអឺរ៉ុបបានលុបចោលការព្រមានដាក់ទណ្ឌកម្មឧស្សាហកម្មគ្រឿងសមុទ្រថៃដោយសារបានកែទម្រង់មួយចំនួនដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
សកម្មជននិងអ្នកនយោបាយខ្មែរមើលឃើញពីជំហរទន់ភ្លន់របស់ថៃក្នុងការចរចានិងធ្វើតាមតម្រូវការរបស់សហភាពអឺរ៉ុបដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ប្រាប់ដល់ពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងអាជីវកម្មនេសាទនៅប្រទេសថៃឱ្យនៅបន្តប្រយ័ត្នប្រយែងផងដែរ។