Hello VOA៖ អ្នកវិភាគថា វិនិយោគចិនទំនងបម្រើប្រយោជន៍ភូមិសាស្ត្រនយោបាយចិនជាជាងសេដ្ឋកិច្ចកម្ពុជា
Your browser doesn’t support HTML5
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមនៅកម្ពុជាលើកឡើងថា ជំនួយនិងទុនវិនិយោគរបស់ប្រទេសចិនទំនងជាមានគោលដៅបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយចិន ជាជាងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិត មាស នី ដែលជាអ្នកវិភាគសង្គមម្នាក់ដែរនោះ បានមានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី ១៤ ខែ មករា នេះថា៖ «សម្រាប់ចិន ដែលខ្ញុំសង្កេតមើល ហើយយើងមើលពីរបាយការណ៍ផ្សេងៗដែលទាក់ទងនឹងវិនិយោគទុនរបស់ចិននេះ ចិនទំនងជាមើលមកកម្ពុជាហ្នឹងតាមបែបយុទ្ធសាស្ត្រ ហើយបម្រើផលប្រយោជន៍គេហៅថា Geopolitics ជានយោបាយភូមិសាស្ត្រច្រើនជាង គ្រាន់តែជាជំនួយសេដ្ឋកិច្ច»៕
(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ មករា ២០១៩)