អាមេរិកនិងចិនប្រឹងពង្រឹងទំនាក់ទំនងយោធាជាមួយអាស៊ាន
Your browser doesn’t support HTML5
មហាអំណាចចិននិងសហរដ្ឋអាមេរិកខិតខំពង្រឹងទំនាក់ទំនងយោធាជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ានតាមរយៈការធ្វើសមយុទ្ធរួមគ្នា។ ក្នុងពេលជាមួយគ្នានេះដែរប្រទេសមួយចំនួនក៏ខិតខំរក្សាតុល្យភាពក្នុងទំនាក់ទំនងនេះមិនឱ្យផ្អៀងខ្លាំងទៅរកមហាអំណាចមួយណាឡើយ។
អ្នកឯកទេសមើលឃើញថា ប្រទេសកម្ពុជាដែលកំពុងងាកខ្លាំងទៅប្រទេសចិនមានគោលនយោបាយការពារជាតិនិងការបរទេសមិនទាន់រឹងមាំហើយមានបញ្ហា នយោបាយផ្ទៃក្នុងដែលអាចជះឥទ្ធិពលមិនល្អដល់គោលនយោបាយទាំងនេះផងដែរ។