Hello VOA៖ អ.ស.ប​លើក​កម្ពស់​ចំណាកស្រុក​ដោយ​សុវត្ថិភាព​និង​ថ្លៃថ្នូរ តែ​កម្ពុជា​មិន​ទាន់​ធ្វើ​បាន

Your browser doesn’t support HTML5

អង្គការ​សហប្រជាជាតិ​បាន​លើកកម្ពស់​ឱ្យ​មាន​​ការ​ធ្វើ​ចំណាកស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ និង​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ពលករ​ ប៉ុន្តែ​ក៏ស្នើ​ឱ្យ​ប្រទេស​នានា​យកចិត្ត​ទុកដាក់​បង្កើត​ការងារ​នៅក្នុងស្រុក​ផងដែរ​ មុន​នឹង​ឈាន​ដល់​ស្ថានភាព​ដែល​ពលរដ្ឋ​ត្រូវ​ចាកចេញ​​ពីប្រទេស។ លោកស្រី​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា ​ការ​រៀបចំ​កញ្ចប់​ថវិកា​​សម្រាប់​ឆ្នាំ២០១៩​នេះ​ បង្ហាញ​ថា​នៅ​មិន​ទាន់​មាន​​ការ​យក​ចិត្តទុកដាក់​បង្កើត​ការងារ​នៅ​ថ្នាក់​មូលដ្ឋាន​ឱ្យ​​គ្រប់​តម្រូវការ​ទេ​ ដែល​មិន​អាច​កាត់​បន្ថយ​ពលរដ្ឋ​មិន​ឱ្យ​ធ្វើ​ចំណាកស្រុក​ឡើយ។ (លោក​ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ ធ្នូ ២០១៨)