Hello VOA៖ បច្ចេកវិទ្យាផ្តល់ផលវិជ្ជមានដល់អ្នកមានជំនាញ តែផ្តល់ផលអវិជ្ជមានដល់អ្នកគ្មានជំនាញ
Your browser doesn’t support HTML5
បច្ចេកវិទ្យាមានច្រើនសណ្ឋានតាំងពីផ្នែកព័ត៌មានវិទ្យាដល់ផ្នែកម៉ាស៊ីនស្វ័យប្រវត្តិ។ បច្ចេកវិទ្យាជួយបង្កើនផលិតភាព ប្រសិទ្ធភាព និងធ្វើឲ្យផលិតផលមានតម្លៃទាបជាងមុន។ ផ្ទុយទៅវិញបច្ចេកវិទ្យាក៏មានផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារ សេដ្ឋកិច្ចនិងសង្គមផងដែរ ជាពិសេសបច្ចេកវិទ្យាអាចបង្កើតនូវគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិដែលអាចជំនួសកម្លាំងពលកម្មរបស់មនុស្ស ដែលអាចបង្កើតបញ្ហាជាច្រើនបន្ថែមទាំងនៅក្នុងសង្គម។ ទោះជាយ៉ាងនេះក្តី លោក ហៀន ឧត្តម បេក្ខជនថ្នាក់បណ្ឌិតខាងផ្នែកសេដ្ឋកិច្ចដែលបានសិក្សាអំពីផលប៉ះពាល់របស់បច្ចេកវិទ្យានេះ ជំរុញឲ្យប្រជាពលរដ្ឋពង្រឹងជំនាញនិងបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឲ្យកាន់តែខ្លាំងជាងមុនដើម្បីប្រកួតប្រជែងជាមួយប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន៕ (ស្រេង លក្ខិណា,Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៧ ធ្នូ ២០១៨)