Hello VOA៖ អង្គការសង្គមស៊ីវិលជំរុញឱ្យបង្កើតគណៈកម្មការអាស៊ានប្រឆាំងអំពើពុករលួយ
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទូចឱ្យមេដឹកនាំអាស៊ានដាក់បញ្ចូលយន្តការថ្នាក់តំបន់ប្រឆាំងនឹងអំពើពុករលួយ ដើម្បីអនុវត្តឱ្យបានពេញលេញតាមអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (The UN Convention against Corruption) ឬហៅកាត់ថា UNCAC។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដែលជាអង្គការសមាជិកមួយនៃសម្ព័ន្ធ UNCAC Coalition បានមានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូនេះថា៖ «ហេតុអីក៏បញ្ហាសិទ្ធិមនុស្សមានគណៈកម្មការ បញ្ហាដទៃទៀត មានគណៈកម្មការ រឿងអីក៏បញ្ហាពុករលួយ អត់មាននរណាយកមកដាក់ក្នុងគណៈកម្មការណាមួយ? អត់ដែលទាំងជជែកទៀត! នាំគ្នាខ្មាសអៀន នាំគ្នាគេចមិននិយាយពីបញ្ហាហ្នឹង វារសើបពេក។ ហេតុដូចនេះ បានជាយើងកំពុងតែជំរុញឱ្យប្រទេសជាសមាជិកអាស៊ាន តាមរយៈប្រធានអាស៊ាននេះ ឱ្យយករបៀបវារៈនេះ ដាក់ចូលនៅក្នុងគណៈកម្មការសមាគមអាស៊ានហ្នឹង»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ ធ្នូ ២០១៨)