១០​សំណួរ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា (សំណួរ ៩ & ១០)

Your browser doesn’t support HTML5

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​មុន ដោយសារ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ក្នុង​ប្រទេស​ មុនការ​បោះឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨​នេះ។​ នេះ​បើ​យោង​តាម​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដែល​បាន​ទម្លាក់​ចំណាត់​ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​រហូត​ដល់​​លំដាប់​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ទូទាំង​ពិភពលោក។ ចំណាត់​ថ្នាក់​នេះ មាន​ន័យ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​១០​កម្រិត​​ថែម​ទៀត បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ រដ្ឋាភិបាល តែង​តែ​ឆ្លើយ​បដិសេធ ថា​ខ្លួន​មិន​បាន​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ណាមួយ​ទេ ប៉ុន្តែ​ខ្លួន​គ្រាន់តែ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ប៉ុណ្ណោះ។ តើ​លោក​អ្នក​យល់​យ៉ាង​ណា​ដែរ? ៩) បើសិន ​អ្នក​ជា​អ្នក​ដឹកនាំ តើ​អ្នក​នឹង​ធានា​ឱ្យ​មានសារព័ត៌មាន​សេរី​​ក្នុង​ប្រទេស​របស់​អ្នក​ឬទេ? ហេតុអ្វី? ១០) ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​រឹងមាំនិង​ដំណើរការ​បាន​ល្អ គេ​ត្រូវការ​ជាចាំបាច់​នូវ​អំណាច​ទី​៤ ដើម្បី​ត្រួតពិនិត្យ​និង​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​អំណាច​បី​ទៀត​គឺ​ អំណាច​នីតិបញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ។ តើ​អ្នក​គិត​ថា ផ្នត់ គំនិត​នៃ​អំណាច​ទី​៤​នេះ គួរតែ​ត្រូវ​បាន​យក​ទៅ​អនុវត្តនៅក្នុង​ប្រទេស​កម្ពុជា បាន​ដែរ​ឬ​ទេ? ហេតុអ្វី? សូមចូលរួម​បញ្ចេញមតិរបស់លោកអ្នកនាង​ដោយសេរី! (វីដេអូ​នេះ​​ថត​តាម Facebook Live)