១០សំណួរអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា (សំណួរ ៣ & ៤)
Your browser doesn’t support HTML5
សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ដាំក្បាលចុះចាប់តាំងពីពាក់កណ្តាលឆ្នាំមុន ដោយសារការបង្រ្កាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់បន្តិចបន្តួចក្នុងប្រទេស មុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលបានទម្លាក់ចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានរបស់កម្ពុជារហូតដល់លំដាប់ទី១៤២ ក្នុងចំណោមប្រទេសចំនួន១៨០ ទូទាំងពិភពលោក។ ចំណាត់ថ្នាក់នេះ មានន័យថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះ១០កម្រិតថែមទៀត បើធៀបនឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៧។ ប៉ុន្តែ រដ្ឋាភិបាល តែងតែឆ្លើយបដិសេធ ថាខ្លួនមិនបានបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យណាមួយទេ ប៉ុន្តែខ្លួនគ្រាន់តែអនុវត្តច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
តើលោកអ្នកយល់យ៉ាងណាដែរ?
៣) តើអ្វីទៅជាមូលហេតុដែលបណ្តាលឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជា មានស្ថានភាពដូចបច្ចុប្បន្ននេះ ?
៤) តើស្ថានភាពនៃសេរីភាពសារព័ត៌មានបែបនេះ ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សង្គម?
សូមចូលរួមបញ្ចេញមតិរបស់លោកអ្នកនាងដោយសេរី!
(វីដេអូដើមថតតាម Facebook Live)